គណៈ​កម្ម​​ការ​ចំរុះ​ខណ្ឌ​មាន​ជ័យ​ និង​ស្រុក​កៀន​​​ស្វាយ​ចុះ​កំណត់​ព្រំ​ដែន

Sunday, September 12, 2010.



ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អាទិត្យ ទី ១២ ខែ កញ្ញា ឆ្នាំ ២០១០
ដឹក​នាំ​ដោយ​លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ និង​លោក​ហេង ធៀម អភិ​បាល​ស្រុក​កៀន​ស្វាយ ​រួម​តំណាង​នៃ​មន្ទីរ​រៀបចំ​ដែន​ដី​ នគរូប​នីយ​កម្ម រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ផង​ដែរ ផ្លូវ​លេខ​​៣៦៩ គឺ​កំណត់​ព្រំ​ខណ្ឌ​ត្រឹម​ចន្លោះ​ព្រំ​ប្រទល់​ភូមិ​ប្ញស្សី​ស្រុក និង​ភូមិ​ព្រែក​ថ្មី
(​រូបថត ជោគជ័យ)
ដឹក​នាំ​ដោយ​លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ និង​លោក​ហេង ធៀម អភិ​បាល​ស្រុក​កៀន​ស្វាយ ​រួម​តំណាង​នៃ​មន្ទីរ​រៀបចំ​ដែន​ដី​ នគរូប​នីយ​កម្ម រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ផង​ដែរ
 
រាជ ​ធានី​ភ្នំពេញ ៖ គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​មាន​ជ័យ និង​គណៈ​បញ្ជា​ការ​ឯក​ភាព​ស្រុក​កៀន​ស្វាយ ដឹក​នាំ​ដោយ​លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ និង​លោក​ហេង ធៀម អភិ​បាល​ស្រុក​កៀន​ស្វាយ នា​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា បាន​ឯក​ភាព​ចុះ​ពិនិត្យ​ព្រំ​ប្រទល់​ ឃុំ​ចំនួន​៤​ក្នុង​ស្រុក​កៀន​ស្វាយ ដែល​រាជ​រដ្ឋា​ភិបាល​កាត់​បញ្ចូល​ជា​ក្រប​ខណ្ឌ​រដ្ឋ​បាល​គ្រប់​គ្រង​របស់​ សាលា​រាជ​ធានី​ភ្នំពេញ ។ ​នា​ឱកាស​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​នៃ​មន្ទីរ​រៀបចំ​ដែន​ដី​ នគរូប​នីយ​កម្ម រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ផង​ដែរ ។
លោក​គួច ចំរើន ​មាន​ប្រសាសន៍​​ថា​ ការ​កាត់​បញ្ចូល​ព្រំ​សីមា​ចំនួន​៤​ឃុំ របស់​ស្រុក​កៀន​ស្វាយ​​មក​ខណ្ឌ​មាន​ជ័យ គឺ​​គ្រាន់​តែ​ជា​ការ​កំណត់​ព្រំ​ប្រទល់​ភូមិ​សាស្ត្រ​ប៉ុណ្ណោះ ដោយ​ឡែក​អាជ្ញា​ធរ​ដែន​ដី​មាន​មេ​ឃុំ នគរ​បាល​ប៉ុស្តិ៍ ឬ​ក៏​ក្រុម​ប្រឹក្សា​ឃុំ​នីមួយៗ​ គឺ​នៅ​បន្ត​​កិច្ច​ការ​រដ្ឋ​បាល​របស់​ខ្លួន​ដដែល គ្មាន​ការ​ដោះ​ដូរ​អ្វី​ឡើយ ។ រីឯ​បញ្ហា​ទំនាក់​ទំនង​គ្នា​រវាង​អាជ្ញា​​ធរ​ដែន​ដី​ស្រុក​កៀន​ស្វាយ និង​ខណ្ឌ​មាន​ជ័យ ក៏​នៅ​តែ​​ដូច​ដើម ។ ព្រំ​ប្រទល់​នៃ​ឃុំ​ទាំង​៤ ដែល​ត្រូវ​កំណត់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ គឺ​ខណ្ឌ​​ត្រឹម​វត្ត​វិចិត្ត​រាម ហៅ​វត្ត​ធម្ម​យុត្តិ​ គឺ​ជា​ព្រំ​ដី​​រវាង​ខណ្ឌ​មាន​ជ័យ​ និង​ស្រុក​កៀន​ស្វាយ ។
ដោយ​ឡែក​ច្រក​ខាង​ត្បូង​គិត​តាម​បណ្តោយ​ផ្លូវ​លេខ​​ ៣៦៩ គឺ​កំណត់​ព្រំ​ខណ្ឌ​ត្រឹម​ចន្លោះ​ព្រំ​ប្រទល់​ភូមិ​ប្ញស្សី​ស្រុក និង​ភូមិ​ព្រែក​ថ្មី ។ ដោយ​ឡែក​បឹង​បួរ​ និង​ព្រំ​ប្រទល់​ផ្លូវ​លំ​ក្នុង​ភូមិ គឺ​ត្រូវ​កំណត់​តាម​ផែន​ទី ​ដែល​អាជ្ញា​ធរ​ខណ្ឌ និង​ស្រុក​មាន​ក្នុង​ដៃ​​រៀង​ៗ​ខ្លួន ។ ឃុំ​ដែល​ត្រូវ​​កាត់​បញ្ចូល​ជា​សង្កាត់​ចំណុះ​ឱ្យ​រាជ​ធានី​ភ្នំ​ពេញ ​មាន​ឃុំ​វាល​ស្បូវ ​ឃុំ​ព្រែក​ឯង ឃុំ​ក្បាល​កោះ និង​ឃុំ​ព្រែក​ថ្មី ។ ​ទំហំ​ផ្ទៃ​ដី​រួម​របស់​ឃុំ​ទាំង​៤​នោះ​​គឺ​៥.៨០៨​ហិកតា ក្នុង​នោះ​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​មាន​ចំនួន​​២.០៣៦​ហិកតា ៕

Comentários:

Post a Comment

 
The Khmer Problems © Copyright 2010 | Design By Gothic Darkness |